មើលរូបមុនរុញត្រចៀកទៅមុខបន្តិច
គ្រប់តារាម៉ូដែលទាំងអស់មិនមែនសុទ្ធតែមានរាងស្ដើង ស្អាត និងស៊ីកាមេរ៉ានោះទេ។ ប៉ុន្តែអ្នកថតរូបតែងបង្គាប់ទៅតារាម៉ូដែលឲ្យធ្វើនេះឲ្យធ្វើនោះពេលកំពុងថត ដូច្នេះធ្វើឲ្យរូបរាងតារាម៉ូដែលទាំងនេះស្ដើង សិចស៊ី និងទាក់ទាញ។ តិចនិករបស់អ្នកថតរូបដែលតែងប្រាប់ទៅតារាម៉ូដែលមានដូចជា៖
១. កំណត់ស្ទីលសក់
វាដូចជាគ្មានច្បាប់ណាអះអាងថា ការតម្រូវឲ្យសក់ស្ថិតនៅទីតាំងណាមួយជាក់លាក់អាចថតស្អាតនោះទេ ដោយសារការទម្លាក់សក់ ឬលើកសក់ មនុស្សម្នាក់ៗអាចនឹងមើលឃើញ និងស្រឡាញ់ផ្សេងគ្នាដែរ។ ប៉ុន្តែក្នុងករណីតារាម៉ូដែលមានសក់រញ៉េរញ៉ៃ អ្នកថតអាចជ្រើសរើសឲ្យគាត់ដាក់សក់ស្ថិតនៅទីតាំងណាមួយដែលអ្នកចង់បាន៖
ក. សក់ទាំងអស់គ្របលើស្មា
ខ. សក់ទាំងអស់ទម្លាក់ទៅក្រោយ គ. សក់ទាំងអស់ទម្លាក់មកមុខ ឃ. សក់ម្ខាងទម្លាក់មកមុខ សក់ម្ខាងទម្លាក់ទៅក្រោយ ង. សក់ទាំងអស់លើកឡើង ២. រុញចង្កា (ឬត្រចៀក) ទៅមុខ ដើម្បីកុំឲ្យឃើញសាច់ធ្លាក់ក្រោមថ្គាម ពេលអ្នកឈរធម្មតាក៏ដោយ ឈរត្រង់ភ្លឹងក៏ដោយ មុខជាមានសាច់ក្រោមថ្គាមបន្តិចបង្ហាញឲ្យឃើញមិនខាន សូម្បីតែអ្នកស្គមក្ដី។ ប្រសិនបើអ្នកប្រាប់ឲ្យម៉ូដែលរបស់អ្នកឲ្យលើកចង្កាឡើងបន្តិច នោះគាត់អាចនឹងងើយមុខរបស់គាត់ឡើង ដូចហុចរន្ធច្រមុះគ្រហូៗឲ្យអ្នកថតអីចឹង។ រូបនឹងមិនទាក់ទាញទេ! យកល្អប្រាប់គាត់ឲ្យគាត់រុញត្រចៀកទាំងពីរទៅមុខបន្តិចវិញ គឺនឹងអាចធ្វើឲ្យសាច់ក្រោមថ្គាមមើលសិនឃើញនោះទេ។
មើលរូបក្រោយរុញត្រចៀកទៅមុខបន្តិច
៣. លើកដើមដៃ ធ្វើឲ្យមើលទៅឃើញស្រឡូន
បើមនុស្សឈរដោយដាក់ដៃសណ្ដូកចុះក្រោម នោះដើមដៃរបស់គាត់នឹងសំប៉ែតធំមិនខាន មើលទៅអាក្រក់ណាស់។ ចូរលើកដើមដៃរបស់អ្នកឡើងមួយ ឬពីរអ៊ីញ (ធ្វើដូចជាកាយវិការច្រត់ចង្កេះ) ដូច្នេះដើមដៃរបស់អ្នកនឹងមើលទៅស្រឡូន តូចជាងមុន។ មើលបន្ទាប់ក្រហមអាចបង្ហាញថា ពេលលើកដៃច្រត់ចង្កេះ ទំហំដើមដៃស្រកប៉ុណ្ណាហើយ។
៤. ទុកចន្លោះក្បែរចង្កេះ បង្ហាញរាងស្វេល
មនុស្សគ្រប់រូបចង់ឲ្យរាងមើលទៅស្ដើង។ បច្ចេកទេសមួយដែលធ្វើឲ្យគាត់មើលទៅស្វេល គឺទុកឲ្យចង្កេះនៅតែឯង កុំឲ្យមានដាក់ដៃនៅក្បែរនោះ។ មានន័យថា ម៉ូដែលគួរជ្រែងចង្កេះ លើកដៃ ឬធ្វើយ៉ាងណាទុកចន្លោះក្បែរចង្កេះឲ្យមានលំហ នោះដងខ្លួនរបស់តារាម៉ូដែលនោះនឹងមើលទៅស្ដើងជាងមុន។
៥. ផ្អៀងស្មាបន្តិច ធ្វើឲ្យដងខ្លួនមើលទៅតូច
ការតម្រូវឲ្យផ្អៀងស្មាគឺដូចជាសាមញ្ញមែន ប៉ុន្តែសំខាន់ណាស់ណា។ ប្រសិនបើតារាម៉ូដែលរបស់អ្នកឈរត្រង់ទៅកាន់កាមេរ៉ា រាងរបស់គាត់មើលទៅគឺធំណាស់។ ការឈរត្រង់ទៅកាន់កាមេរ៉ាដើម្បីបានរូបធំ គឺសម្រាប់ថតពួកកីឡាករបាល់ទាត់ ឬប្រធានក្រុមហ៊ុនល្បីៗប៉ុណ្ណោះ។ បើយកមកថតតារាម៉ូដែលវិញ គឺមើលទៅអាក្រក់ណាស់។ ដូច្នោះចូរឲ្យតារាម៉ូដែលនោះផ្អៀងស្មាបន្តិច រាងរបស់គាត់ក្នុងរូបនឹងមើលទៅស្លីមជាងមុន។
៦. កុំបង្ហាញផ្នែកសនៃកែវភ្នែក
ពេលអ្នកចង់បានរូបម៉ូដែលមើលខុសពីកាណុងកាមេរ៉ា (កុំសម្លឹងត្រង់មកកាមេរ៉ា) ចូរកុំប្រាប់ឲ្យគាត់សម្លឹងអ្វីដែលឆ្ងាយពេក ឬនៅចំហៀងពេក ដែលធ្វើឲ្យកែវភ្នែករបស់គាត់ប្រឹងដៀងរហូតដល់បង្ហាញផ្ទៃសនៃគ្រាប់ភ្នែក នាំឲ្យរូបរបស់គាត់មិនស្អាតទាល់តែសោះ។ រូបកែវភ្នែកដែលស្អាតគួរឲ្យចង់មើល គឺរូបបង្ហាញកែវភ្នែកពណ៌ខ្មៅ ឬត្នោតរបស់គាត់។
ម៉េចដែរក្រោយពីឆ្លងកាត់ចំណុចមួយនេះហើយ? តោះ! ឥឡូវសាក់ដាក់តិចនិកទាំង៦នេះបញ្ចូលគ្នា នោះអ្នកនឹងបានរូបតារាម៉ូដែលដូចខាងក្រោមអត់?
ជាការពិតណាស់ដើម្បីអាចផ្ដិតយករូបភាពបានស្អាតល្អគឺទាមទារឲ្យអ្នកចេះរក្សាលំនឹងនៃកាមេរ៉ា ហើយដើម្បីរក្សាលំនឹងបានល្អគឺទាល់តែមានជើងទម្រ។ ដោយឡែកសម្រាប់អ្នកដែលមិនប្រើជើងទម្រ ឬស្ថិតក្នុងស្ថានភាពដែលពិបាកក្នុងការប្រើជើងទម្រ អាចសាកល្បងតាមវិធីងាយៗខាងក្រោម អាចធ្វើឲ្យកាមេរ៉ាមានលំនឹងបាន។
វិធីងាយៗទាំងប្រាំមួយនោះមានដូចតទៅនេះ៖
២. លើកស្មាខាងឆ្វេងឡើង
អ្នកអាចឈររៀងបញ្ឆិតបន្តិច ដោយលើកស្មាខាងឆ្វេងឡើង ដោយដៃខាងឆ្វេងទ្រលេន។ ដើម្បីឲ្យកាន់តែមានលំនឹង អ្នកអាចខ្ទប់កែងដៃខាងស្ដាំទៅនឹងទ្រូង។
៣. ជង្គង់ជាជើងទម្រកាមេរ៉ា
ជង្គង់អ្នកអាចប្រើប្រាស់ជាជើងទម្រកាមេរ៉ាបាន បន្ទាប់មកដាក់កែងដៃខាងឆ្វេងនៅលើជង្គង់ ចំណែកឯកែងដៃខាងស្ដាំផ្អឹបជាប់នឹងទ្រូង។
៤. ដាក់កាមេរ៉ានៅនឹងដី
ការថតដោយដាក់កាមេរ៉ាជាប់នឹងដីក៏ជាវិធីល្អម្យ៉ាងដែរ គ្រាន់តែមានកម្ពស់ទាបបន្តិច តែអ្នកអាចប្រើប្រាស់ដៃជាកំណល់ឲ្យខ្ពស់បាន។
៥. ប្រើប្រាស់កំភួនដៃ
ដាក់កាមេរ៉ាលើដើមដៃខាងឆ្វេង ហើយយកដៃខាងឆ្វេងនោះចាប់ដើមដៃខាងស្ដាំ។
៦. ប្រើប្រាស់ជង្គង់
វិធីចុងក្រោយនេះគឺស្រដៀងគ្នាទៅនឹងវិធីទី៣ដែរ ប៉ុន្តែកំភួនដៃខាងឆ្វេងគឺផ្អឹបជាប់នឹងដើមដៃខាងឆ្វេង។ |
No comments: